រួបរួមគ្នា ដូចវង់តន្រ្តី
ភរិយាខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលខ្ញុំបានទិញសំបុត្រ ចូលសាលមហោស្រព ដើម្បីស្តាប់អ្នកចម្រៀងម្នាក់ ដែលនាងតែងតែចង់ឃើញផ្ទាល់ភ្នែក ជាយូរមកហើយ។ អ្នកចម្រៀងដែលមានអំណោយទានរូបនោះ បានប្រគំជាមួយវង់តន្រ្តីខូឡូរ៉ាដូ ស៊ីមហ្វូនី ក្នុងសាលមហោស្រពបើកចំហ ដែលល្អគ្មានគូប្រៀប ដែលជញ្ជាំងខាងក្រោយសង់ឡើងពីផ្ទាំងថ្មកម្ពស់៩០ម៉ែត្រពីរផ្ទាំង ដែលមានស្រាប់នៅលើចង្កេះភ្នំ ស្ថិតនៅរយៈកម្ពស់ ១៨២៨ ម៉ែត្រ នៅលើនីវ៉ូសមុទ្រ។
វង់តន្រ្តីនេះបានប្រគំនូវបទភ្លេចចាស់ៗ និងបទភ្លេងប្រពៃណី ដែលគេស្រឡាញ់ចូលចិត្តយ៉ាងខ្លាំង។ នៅចុងបញ្ចប់ពួកគេក៏បានប្រគំបទ “ព្រះគុណអស្ចារ្យ” ជាបទចាស់បុរាណ ដែលនាំមកនូវភាពស្រស់ថ្លា។ ការរៀបចំដ៏ស្រស់ស្អាត និងសុខដុមនេះ ពិតជាគួរឲ្យចង់ទស្សនាណាស់។
ភាពសុខដុមមានចំណុចដ៏ស្រស់ស្អាត ដែលក្នុងនោះ ឧបករណ៍តន្រ្តីនីមួយៗបានប្រគំគ្នា តាមរបៀបដែលបង្កើតឲ្យមានទិដ្ឋភាពនៃសូរសម្លេងកាន់តែធំ និងកាន់តែច្រើនស្រទាប់។ សាវ័កប៉ុលបានចង្អុលបង្ហាញនូវសម្រស់នៃភាពសុខដុម ដោយប្រាប់ពួកជំនុំនៅទីក្រុងភីលីព ឲ្យ “មានគំនិត មានសេចក្តីស្រឡាញ់តែ១ ទាំងរួបរួមចិត្តគ្នា ហើយគិតតែផ្លូវ១”(ភីលីព ២:២)។ គាត់មិនបានប្រាប់ពួកគេឲ្យក្លាយជាមនុស្សដូចគ្នានោះទេ តែឲ្យឱបក្រសោបយកអាកប្បកិរិយាដែលបន្ទាបខ្លួន និងក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលមានការលះបង់អាត្មាខ្លួនឯង។ ដំណឹងល្អដែលសាវ័កប៉ុលបានស្គាល់ និងបង្រៀន មិនបានលុបបំបាត់លក្ខណៈពិសេសដែលយើងមានខុសៗគ្នានោះទេ តែអាចបំបាត់ការបែកបាក់។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកប្រាជ្ញព្រះគម្ពីរជាច្រើនជឿថា ពាក្យពេចន៍របស់សាវ័កប៉ុលត្រង់ចំណុចនេះ(ខ.៦-១១) បាននាំឲ្យគេនិពន្ធបទទំនុកសកលដ៏ចំណាស់មួយ។ ចំណុចសំខាន់នៃពាក្យពេចន៍របស់គាត់នោះគឺ កាលណាយើងអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើការតាមរយៈជីវិតយើងដែលមានលក្ខណៈខុសគ្នា និងបរិបទនៃជីវិតរបស់យើង ដោយធ្វើឲ្យយើងមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ នោះយើងនឹងអាចរួមគ្នាបង្កើតជាបទភ្លេងដ៏ពីរោះ ដែលបង្ហាញចេញនូវក្តីស្រឡាញ់ដែលមានការបន្ទាបខ្លួន ដូចព្រះគ្រីស្ទ។—Glenn…
សណ្ឋាគារកូរ៉ូណា
សណ្ឋាគារ ឌែន នៅទីក្រុងយេរូសាឡិម បានផ្លាស់ប្តូរឈ្មោះថ្មី ក្នុងឆ្នាំ២០២០ ទៅជា “សណ្ឋាគារកូរ៉ូណា”។ រដ្ឋាភិបាលប្រទេសអ៊ីស្រាអែល បានសម្រេចប្រើប្រាស់សណ្ឋាគារនេះ សម្រាប់ឲ្យអ្នកជំងឺកូវីត១៩ សម្រាកព្យាបាល ហើយគេក៏បានទទួលស្គាល់ថា សណ្ឋាគារនេះជាទីកន្លែងដ៏កម្រ ដែលមានក្តីអំណរ និងការរួបរួម ក្នុងពេលដ៏ពិបាកនេះ។ ដោយសារអ្នកដែលមកស្នាក់នៅទីនោះ សុទ្ធតែមានវីរុសកូវីត ដូចនេះពួកគេអាចច្រៀង រាំ និងសើចសប្បាយជាមួយគ្នា ដោយសេរី។ ខណៈពេលដែលភាពតានតឹង ក្នុងប្រទេសនេះ កំពុងតែមានការកើនឡើង រវាងក្រុមនយោបាយ និងសាសនាផ្សេងៗ អ្នកជំងឺទាំងនោះក៏កំពុងតែស្ថិតនៅក្នុងរឿងវិបត្តិតែមួយ ដែលនាំឲ្យពួកគេមានឱកាសមើលគ្នាទៅវិញទៅមក ឃើញភាពជាមនុស្ស ក្នុងពួកគេម្នាក់ៗ ហើយថែមទាំងក្លាយជាមិត្តភក្តិផងដែរ។
វាជារឿងធម្មតាទេ ដែលយើងជួបការទាក់ទាញ ឲ្យងាកទៅរកអ្នកដែលយើងយល់ថា មានលក្ខណៈស្រដៀងយើង គឺ មនុស្សដែលយើងសង្ស័យថា មានបទពិសោធន៍ និងគោលតម្លៃស្រដៀងនឹងយើង។ ប៉ុន្តែ ដូចដែលសាវ័កប៉ុលច្រើនតែនិយាយសង្កត់ធ្ងន់ ដំណឹងល្អគឺជាការប្រឆាំងមកលើរនាំងនៃទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ដែលយើងមើលឃើញថា “ជារឿងធម្មតា”(២កូរិនថូស ៥:១៥)។ តាមរយៈកញ្ចក់ឆ្លុះមើលនៃដំណឹងល្អ យើងមើលឃើញរូបភាព ដែលធំជាងភាពខុសគ្នារបស់យើង គឺឃើញបញ្ហាដែលយើងមានដូចគ្នា ដែលមានដូចជា ភាពប្រេះបែក ការស្រេកឃ្លាន និងការត្រូវការការប្រោសឲ្យជា ក្នុងសេចក្តីស្រឡាញ់របស់ព្រះជាដើម។
បើយើងជឿថា ព្រះគ្រីស្ទបានសុគតសម្រាប់មនុស្សទាំងអស់ នោះយើងក៏មិនអាចពេញចិត្ត នឹងការសន្និដ្ឋានរាក់កំភែល…
សូមព្រះអង្គចាត់ទូលបង្គំ
ពេលដែលលោកអេរីក ឡាន់(Eric Lund) ដែលជាបេសកជនស៊ុយអែត បានជឿថា ព្រះទ្រង់បានត្រាស់ហៅគាត់ ឲ្យទៅប្រទេសអេស្ប៉ាញ ដើម្បីធ្វើបេសកកម្ម ក្នុងចុងទសវត្សរ៍ឆ្នាំ១៨៩០ គាត់ក៏បានស្តាប់បង្គាប់ព្រះអង្គ ដោយគ្មានអល់អែក។ នៅទីនោះ គាត់ឃើញមានជោគជ័យតិចតួច តែមានការស៊ូទ្រាំ ក្នុងការជឿជាក់ថា ព្រះទ្រង់បានត្រាស់ហៅគាត់។ ថ្ងៃមួយ គាត់បានជួបលោកប្រូលីយ៉ូ ម៉ានីកាន(Braulio Manikan) ដែលជាជនជាតិភីលីពីន ហើយក៏បានផ្សាយដំណឹងល្អដល់បុរសនោះ។ លោកលុន និងលោកម៉ានីកាន ក៏បានរួមគ្នាបកប្រែព្រះគម្ពីរទៅជា ភាសាក្នុងតំបន់មួយ នៅប្រទេសភីលីពីន ហើយក្រោយមក ពួកគេក៏បានចាប់ផ្តើមបង្កើតទីស្នាក់ការបេសកកម្មបាទីស្ទដំបូងបំផុត នៅប្រទេសភីលីពីន។ មនុស្សជាច្រើនបានងាកបែរមករកព្រះយេស៊ូវ គឺសុទ្ធតែដោយសារលោកលុនបានឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះ ដូចហោរាអេសាយ។
ក្នុងបទគម្ពីរអេសាយ ៦:៨ ព្រះទ្រង់បានត្រាស់ហៅមនុស្សម្នាក់ ដែលស្ម័គ្រចិត្ត ទៅប្រកាសដល់ប្រជាជនអ៊ីស្រាអែល អំពីការជំនុំជម្រះរបស់ព្រះ សម្រាប់ពេលបច្ចុប្បន្ន និងក្តីសង្ឃឹមសម្រាប់ពេលអនាគត។ លោកអេសាយក៏បានស្ម័គ្រចិត្តឆ្លើយតប ដោយចិត្តក្លាហានថា “ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ”។ គាត់មិនបានគិតថា គាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ព្រោះមុននោះ គាត់បានសារភាពថា គាត់ជាមនុស្សមានបបូរមាត់មិនស្អាត(ខ.៥)។ តែគាត់បានឆ្លើយតប ដោយស្ម័គ្រពីចិត្ត ព្រោះគាត់បានឃើញសេចក្តីបរិសុទ្ធរបស់ព្រះ ទទួលស្គាល់បាបរបស់គាត់ និងទទួលការលាងសម្អាតពីទ្រង់(ខ.១-៧)។
តើព្រះទ្រង់កំពុងត្រាស់ហៅអ្នក ឲ្យធ្វើអ្វីមួយថ្វាយព្រះអង្គទេ? តើអ្នកកំពុងតែមានការស្ទាក់ស្ទើរឬ? បើដូច្នោះមែន…
ភាពពេញលេញក្នុងព្រះគ្រីស្ទ
ក្នុងខ្សែភាពយន្តដ៏ល្បីល្បាញមួយ មានតួអង្គម្នាក់ដែលជាភ្នាក់ងារកីឡាករ បានផ្តោតចិត្តខ្លាំងទៅលើជោគជ័យ ក្នុងអាជីព បានជាទំនាក់ទំនងប្តីប្រពន្ធរបស់គាត់ចាប់ផ្តើមបាក់បែក។ ដោយសារគាត់ចង់ឲ្យភរិយាគាត់ ឈ្មោះដូរីស៊ី(Dorothy) វិលត្រឡប់មកវិញ នោះគាត់ក៏បានមើលចំភ្នែកនាង ហើយនិយាយថា នាងបានធ្វើឲ្យគាត់មានភាពពេញលេញ។ នេះជាពាក្យសម្តី ដែលនាំឲ្យចិត្តមានភាពកក់ក្តៅ ដូចរឿងព្រេង ក្នុងទស្សនវិជ្ជារបស់សាសន៍ក្រិក។ តាមរឿងព្រេងនោះ យើងម្នាក់ៗ មិនមែនជាមនុស្សមានភាពពេញលេញ គឺមានតែ “ពាក់កណ្តាល” ដែលត្រូវស្វែងរកពាក់កណ្តាលទៀត ដើម្បីធ្វើឲ្យខ្លួនយើងពេញលេញ។
សព្វថ្ងៃនេះ ការមានជំនឿថា ដៃគូដ៏រ៉ូមិនទិចម្នាក់ធ្វើឲ្យយើងមាន “ភាពពេញលេញ” បានក្លាយជាផ្នែកមួយនៃវប្បធម៌ដ៏ពេញនិយម។ ប៉ុន្តែ តើពិតទេ? ខ្ញុំបានជជែកជាមួយស្វាមីភរិយាជាច្រើន ដែលនៅតែមានអារម្មណ៍ថា មិនមានភាពពេញលេញ ដោយសារពួកគេមិនអាចមានកូន និងអ្នកដទៃទៀតដែលមានកូន តែនៅមានអារម្មណ៍ថា ខ្វះអ្វីមួយ។ សរុបមក គ្មានមនុស្សណា ដែលអាចធ្វើឲ្យយើងមានភាពពេញលេញឡើយ។
សាវ័កប៉ុលបានផ្តល់ឲ្យនូវដំណោះស្រាយមួយទៀត។ គឺដូចដែលគាត់បានបង្រៀនថា “ដ្បិតមានគ្រប់ទាំងសេចក្តីពោរពេញរបស់ព្រះ សណ្ឋិតនៅក្នុងទ្រង់ទាំងមានរូបអង្គផង ហើយអ្នករាល់គ្នាក៏ពេញលេញក្នុងទ្រង់ ដែលទ្រង់ជាសិរសាលើអស់ទាំងពួកគ្រប់គ្រង និងអំណាចទាំងប៉ុន្មាន(កូល៉ុស ២:៩-១០)។ ព្រះយេស៊ូវមិនគ្រាន់តែបានអត់ទោសបាបឲ្យយើង ហើយរំដោះយើងឲ្យរួចពីបាបប៉ុណ្ណោះទេ ព្រះអង្គក៏បានធ្វើឲ្យយើងមានភាពពេញលេញ ដោយចូលគង់ក្នុងជីវិតយើង(ខ.១៣-១៥)។
ទំនាក់ទំនងប្តីប្រពន្ធគឺជាការគាប់ប្រសើរ ប៉ុន្តែ វាមិនអាចធ្វើឲ្យយើងមានភាពពេញលេញឡើយ។ មានតែព្រះយេស៊ូវទេ ដែលអាចធ្វើឲ្យយើងមានភាពពេញលេញបាន។ ចូរយើងកុំរំពឹងថា មនុស្សណាម្នាក់ អាជីព ឬអ្វីផ្សេងទៀត…
សម្រាកយ៉ាងសុខសាន្តក្នុងព្រះ
ខ្ញុំបានសរសេរសំបុត្រ ផ្ញើទៅកូនៗរបស់ខ្ញុំ ពេលដែលពួកគេម្នាក់ៗចូលដល់វ័យជំទង់។ មានពេលមួយ ខ្ញុំបានសរសេរអំពីអត្តសញ្ញាណរបស់យើង ក្នុងព្រះគ្រីស្ទ ដោយនឹកចាំថា កាលខ្ញុំនៅវ័យជំទង់ ខ្ញុំមិនបានស្គាល់ខ្លួនឯងច្បាស់ ដោយខ្ញុំខ្វះទំនុកចិត្តលើខ្លួនឯង។ ខ្ញុំត្រូវដឹងថា ខ្ញុំជាកូនស្ងួនភ្ងារបស់ព្រះ។ ខ្ញុំក៏បាននិយាយក្នុងសំបុត្រនោះថា “ដើម្បីស្គាល់ខ្លួនឯងជានរណា យើងចាំបាច់ត្រូវដឹងថា យើងជាកម្មសិទ្ធិរបស់ព្រះ”។ ពេលណាយើងដឹងថា ព្រះទ្រង់បានបង្កើតយើង ហើយយើងប្តេជ្ញាចិត្តដើរតាមព្រះអង្គ នោះយើងអាចមានសន្តិភាព ចំពោះការផ្លាស់ប្រែដែលទ្រង់ប្រទានក្នុងជីវិតយើង។ ហើយយើងក៏ដឹងផងដែរថា ព្រះអង្គកែប្រែយើង ឲ្យមានលក្ខណៈកាន់តែដូចព្រះអង្គជារៀងរាល់ថ្ងៃ។
យើងអាចរកឃើញមូលដ្ឋានគ្រឹះក្នុងព្រះគម្ពីរ សម្រាប់អត្តសញ្ញាណរបស់យើង ជាកូនព្រះ ក្នុងបទគម្ពីរចោទិយកថា ៣៣:១២ ដែលចែងថា “អ្នកស្ងួនភ្ងាផងព្រះយេហូវ៉ា នឹងនៅជិតទ្រង់ដោយសុខសាន្ត ទ្រង់គ្របបាំងគេជានិច្ច ហើយគេនឹងនៅជាកណ្តាលព្រះអង្សាទាំង២របស់ទ្រង់”។ មុនពេលលោកម៉ូសេស្លាប់ គាត់បានអធិស្ឋានសូមព្រះពរ សម្រាប់ពូជអំបូបេនយ៉ាមីន ខណៈពេលដែលរាស្រ្តរបស់ព្រះត្រៀមខ្លួន ចូលទឹកដីសន្យា ដែលព្រះអង្គបានសន្យាថា នឹងប្រទានពួកគេ។ ព្រះអង្គសព្វព្រះទ័យឲ្យពួកគេចងចាំជានិច្ចថា ពួកគេជាកូនស្ងួនភ្ងារបស់ទ្រង់ ហើយសម្រាកក្នុងអត្តសញ្ញាណរបស់ពួកគេ ដែលជាកូនទ្រង់។
ការស្គាល់អត្តសញ្ញាណរបស់យើង ជាកូនព្រះ គឺសំខាន់សម្រាប់មនុស្សម្នាក់ៗដូចគ្នា គឺទាំងក្មេងជំទង់ មនុស្សវ័យកណ្តាល និងអ្នកដែលមានវ័យចាស់។ ពេលណាយើងដឹងថា ព្រះទ្រង់បានបង្កើតយើងមក ហើយថែរក្សាយើង នោះយើងអាចរកឃើញសន្តិភាព ក្តីសង្ឃឹម និងក្តីស្រឡាញ់។—Amy Boucher Pye
ជំនួយមកពីព្រះវិញ្ញាណបរិសុទ្ធ
កាលរៀននៅសកលវិទ្យាល័យ ខ្ញុំ និងមិត្តរួមថ្នាក់របស់ខ្ញុំធ្លាប់អវត្តមាន នៅក្នុងថ្នាក់រៀន ដែលមានតែមួយដង ក្នុងមួយឆ្នាំ ខណៈពេលដែលគេរាល់គ្នា តែងតែព្យាយាមចូលរៀន ក្នុងថ្នាក់របស់សាស្ត្រាចារ្យគ្រីស(Chris) មុនពេលប្រឡងចុងឆ្នាំ ក្នុងសប្តាហ៍បន្ទាប់។ គឺនៅពេលនោះហើយ ដែលគាត់ផ្តល់តម្រុយ សម្រាប់សំណួរ ដែលគាត់នឹងដាក់ ក្នុងការប្រឡងនោះ។
ខ្ញុំតែងតែឆ្ងល់ អំពីមូលហេតុដែលសាស្ត្រាចារ្យគ្រីស ធ្វើដូចនេះ រហូតដល់ពេលមួយ ខ្ញុំក៏បានដឹងថា គាត់ពិតជាចង់ជួយយើង ឲ្យទទួលលទ្ធផលល្អ។ គាត់មានស្តង់ដាខ្ពស់ តែគាត់ជួយយើងឲ្យឈានទៅដល់ស្តង់ដានោះ។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវចូលរៀន ហើយស្តាប់គាត់បង្រៀន ដើម្បីឲ្យយើងអាចរៀបចំខ្លួនបានត្រឹមត្រូវ។
ខ្ញុំមានការភ្ញាក់ផ្អើល ពេលដែលបានដឹងថា ព្រះទ្រង់ក៏ធ្វើដូចនេះផងដែរ។ ព្រះទ្រង់មិនអាចបន្ថែមបន្ថយស្តង់ដាររបស់ព្រះអង្គឡើយ តែដោយសារព្រះអង្គពិតជាសព្វព្រះទ័យឲ្យយើងមានលក្ខណៈដូចព្រះអង្គ នោះព្រះអង្គក៏បានប្រទានយើង នូវព្រះវិញ្ញាណបរិសុទ្ធ ដើម្បីជួយយើង ឲ្យឈានទៅដល់ស្តង់ដារនោះ។
ក្នុងបទគម្ពីរយេរេមា ៣:១១-១៤ ព្រះទ្រង់បានជំរុញរាស្រ្តអ៊ីស្រាអែល ដែលមិនស្មោះត្រង់ ឲ្យទទួលស្គាល់កំហុសរបស់ខ្លួន ហើយវិលត្រឡប់មករកព្រះអង្គវិញ។ ប៉ុន្តែ ដោយសារព្រះអង្គជ្រាបថា ពួកគេមានការរឹងចចេស និងទន់ខ្សោយប៉ុណ្ណា នោះព្រះអង្គក៏បានជួយពួកគេ។ ព្រះអង្គបានសន្យាថា នឹងមើលអស់ទាំងផ្លូវវៀចវេររបស់ពួកគេ ឲ្យបានជា(ខ.២២) ហើយព្រះអង្គក៏បានចាត់ពួកអ្នកគង្វាល ឲ្យបង្រៀន និងដឹកនាំពួកគេ(ខ.១៥)។
យើងមានការកម្សាន្តចិត្តណាស់ ដែលបានដឹងថា ទោះយើងជាប់ក្នុងអំពើបាបធំយ៉ាងណាក៏ដោយ ឬទោះយើងបានងាកបែរចេញឆ្ងាយពីព្រះយ៉ាងណាក៏ដោយ ព្រះអង្គតែងតែត្រៀមខ្លួនជាស្រេច…
បុរសដែលពូកែអធិស្ឋាន
ក្រុមគ្រួសារខ្ញុំបាននឹកចំាជីតារបស់ខ្ញុំឈ្មោះដឺរឃីង(Dierking) ថា ជាបុរសដែលមានជំនឿ និងការអធិស្ឋានដ៏រឹងមាំ។ ប៉ុន្តែ យើងមិនបាននឹកចាំ អំពីគាត់យ៉ាងដូចនេះជានិច្ចនោះទេ។ ម្តាយមីងរបស់ខ្ញុំបានរំឭក អំពីលើកទីមួយ ដែលឪពុកគាត់បានប្រកាសទៅកាន់គ្រួសារគាត់ថា “យើងនឹងចាប់ផ្តើមអធិស្ឋានអរព្រះគុណព្រះ មុនពេលយើងញាំអាហារ”។ ការអធិស្ឋានរបស់គាត់ជាលើកទីមួយ មានភាពរដិបរដុប ប៉ុន្តែ គាត់បានបន្តអនុវត្តនូវការអធិស្ឋាន អស់រយៈពេល៥០ឆ្នាំ ដែលជាញឹកញាប់ គាត់បានអធិស្ឋានពេញមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ ពេលគាត់លាចាកលោក ស្វាមីខ្ញុំបានជូនជីដូនខ្ញុំ នូវដើមផ្កាដែលមានស្លឹកដូចដៃអធិស្ឋាន ដោយនិយាយថា “លោកតា ជាមនុស្សពូកែអធិស្ឋាន”។ ការដែលជីតាខ្ញុំបានសម្រេចចិត្តដើរតាមព្រះ ហើយនិយាយទៅកាន់ព្រះអង្គជារៀងរាល់ថ្ងៃ បានកែប្រែគាត់ ឲ្យក្លាយជាអ្នកបម្រើព្រះគ្រីស្ទដ៏ស្មោះត្រង់។
ព្រះគម្ពីរប៊ីបបាននិយាយអំពីការអធិស្ឋាន ជាញឹកញាប់។ ក្នុងបទគម្ពីរម៉ាថាយ ៦:៩-១៣ ព្រះយេស៊ូវបានប្រទាននូវគំរូនៃការអធិស្ឋាន ដល់អ្នកដើរតាមព្រះអង្គ ដោយបង្រៀនពួកគេ ឲ្យចូលទៅរកព្រះ ដោយការសរសើរដំកើងដ៏ស្មោះត្រង់ ដោយដឹងថា ព្រះអង្គជានរណា។ ពេលណាយើងទូលសូមដល់ព្រះ យើងទុកចិត្តថា ព្រះអង្គប្រទាន “អាហារប្រចាំថ្ងៃ”(ខ.១១)។ ពេលណាយើងសារភាពអំពើបាបរបស់យើង យើងទូលសូមការអត់ទោសបាប និងជំនួយពីព្រះអង្គ ដើម្បីជៀសវាងការការល្បួង(ខ.១២-១៣)។
ប៉ុន្តែ យើងមិនគ្រាន់តែអធិស្ឋាន តាម “ការអធិស្ឋានរបស់ព្រះអម្ចាស់” ប៉ុណ្ណោះទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងប្រើការអធិស្ឋាន និងពាក្យទូលអង្វរគ្រប់ប្រភេទ (អេភេសូរ ៦:១៨)។ ការអធិស្ឋានមានសារៈសំខាន់ ចំពោះការលូតលាស់ខាងវិញ្ញាណរបស់យើង…
ចូលមកដោយដៃទទេ
មានពេលមួយ លោករ៉ូបឺត(Robert) បានមកចូលរួមការប្រជុំ ដែលមានការញំាអាហារពេលព្រឹក។ គាត់មានអារម្មណ៍ថា ខ្មាសគេ ពេលដឹងខ្លួនថា គាត់បានភ្លេចយកកាបូបលុយមក។ បញ្ហានេះបានរំខានគាត់ជាខ្លាំង ដល់ថ្នាក់គាត់គិតថា តើគាត់គួរតែកុំញាំអាហារពេលព្រឹក ឬគ្រាន់តែរកអ្វីផឹកបានហើយ។ បន្ទាប់ពីមិត្តភក្តិគាត់បានលើកទឹកចិត្តគាត់ហើយ គាត់ក៏បានសម្រួលឥរិយាបថ។ គាត់ និងមិត្តភក្តិគាត់ក៏បានញាំអាហារពេលព្រឹក ដោយអំណរ ហើយមិត្តភក្តិគាត់ក៏បានចេញថ្លៃអាហារឲ្យគាត់យ៉ាងរីករាយ។
អ្នកប្រហែលជាធ្លាប់ជួបរឿងនេះ ឬរឿងផ្សេងទៀត ដែលធ្វើឲ្យអ្នកចាំបាច់ត្រូវទទួលជំនួយពីអ្នកដទៃ។ វាជារឿងធម្មតាទេ ដែលយើងចង់ចេញលុយ ដោយខ្លួនឯង ប៉ុន្តែ នៅពេលខ្លះ យើងត្រូវតែបន្ទាបខ្លួន ទទួលអ្វីដែលព្រះទ្រង់បានប្រទានមកយើង ដោយព្រះគុណទ្រង់។
ការតបស្នងប្រភេទខ្លះ អាចជាអ្វីដែលកូនពៅវង្វេងបានគិតដល់ ក្នុងបទគម្ពីរ ១៥:១៧-២៤ ខណៈពេលដែលគាត់ពិចារណា អំពីពាក្យដែលគាត់ត្រូវនិយាយទៅកាន់ឪពុកគាត់។ គឺដូចដែលគាត់បាននិយាយថា “ខ្ញុំនេះមិនគួរឲ្យគេហៅជាកូនលោកឪពុកទៀតទេ សូមទទួលខ្ញុំ ទុកដូចជាជើងឈ្នួលលោកឪពុកវិញចុះ”(ខ.១៩)។ តើគេត្រូវចាត់ទុកគាត់ជាជើងឈ្នួលឬ? ឪពុកគាត់ មិនធ្វើដូចនេះទេ! ក្នុងកែវភ្នែករបស់ឪពុកគាត់ គាត់ជាកូនជាទីស្រឡាញ់ ដែលបានវិលត្រឡប់មកផ្ទះវិញ។ ហេតុនេះហើយ គាត់ក៏បានទទួលការឱបថើបដោយក្តីស្រឡាញ់ពីឪពុកគាត់(ខ.២០)។ នេះជារូបភាពដ៏មានន័យ នៅក្នុងដំណឹងល្អ។ វាបានរំឭកយើងថា ដោយសារការសុគតរបស់ព្រះយេស៊ូវ នោះព្រះអង្គបានបើកបង្ហាញព្រះវរបិតាដែលមានក្តីស្រឡាញ់ ដែលបើកព្រះពាហុចំហ ទទួលស្វាគមន៍កូនរបស់ទ្រង់ ដែលវិលត្រឡប់មកវិញ ដោយដៃទទេ។ អ្នកនិពន្ធទំនុកសកលម្នាក់បានបកស្រាយយ៉ាងដូចនេះថា “ទូលបង្គំចូលមក ដោយគ្មានអ្វីក្នុងដៃ គឺគ្រាន់តែចង់តោងឈើឆ្កាងព្រះអង្គឲ្យជាប់”។—Arthur…
រឿងធំជាង ក្នុងព្រះគម្ពីរប៊ីប
ពេលដែលលោកខូលីន(Colin) បើកប្រអប់ដាក់បំណែកកញ្ចក់ពណ៌ ដែលគាត់បានទិញ គាត់មិនបានឃើញបំណែកកញ្ចក់នោះទេ ផ្ទុយទៅវិញគាត់បានឃើញផ្ទាំងកញ្ចក់បង្អួចទាំងផ្ទាំងៗ។ គាត់ក៏បានស្រាវជ្រាវរកប្រភពដើមនៃកញ្ចក់បង្អួចនោះ ហើយក៏បានដឹងថា គេបានដោះកញ្ចក់បង្អួចទាំងនោះចេញពីព្រះវិហារ ដើម្បីការពារពួកវា ឲ្យរួចផុតពីការទំលាក់គ្រាប់បែក ក្នុងសម័យសង្រ្គាមលោកលើកទី២។ លោកខូលីន មានការស្ងើចសរសើរ ចំពោះទឹកដៃរបស់សិល្បករ និងរបៀបដែលគេតម្រៀបបំណែកកញ្ចក់ពណ៌ទំាងនោះ ចេញជារូបភាពដ៏ស្រស់ស្អាត។
និយាយដោយស្មោះត្រង់ទៅ មានពេលខ្លះ ខ្ញុំបានបើកមើលបទគម្ពីរមួយចំនួន ក្នុងព្រះគម្ពីរប៊ីប ដែលមានដូចជា ជំពូក ដែលរៀបរាប់ពង្សាវតារមួយចំនួន ហើយភ្លាមៗនោះ ខ្ញុំមិនឃើញថា ការពិពណ៌នានោះមានភាពស៊ីសង្វាក់នឹងរូបភាពធំជាង នៃព្រះគម្ពីរទាំងមូលនោះឡើយ។ ឧទាហរណ៍ បទគម្ពីរលោកុប្បត្តិជំពូក១១ ជាជំពូក ដែលរៀបរាប់ឈ្មោះ គ្រួសារដែលយើងមិនសូវឮនិយាយ ដែលមានដូចជា សិម សេឡា ណាឃរ និងថេរ៉ាជាដើម(ខ.១០-៣២)។
ខ្ញុំច្រើនតែចង់គិតថា ផ្នែកទាំងនេះមិនសូវសំខាន់ ហើយមើលរំលង រួចចូលទៅផ្នែកដែលនិយាយអំពីអ្វី ដែលខ្ញុំចូលចិត្តអាន និងមានភាពស៊ីសង្វាក់ជាង ជាមួយនឹងការយល់ដឹងរបស់ខ្ញុំ អំពីការពិពណ៌នាក្នុងព្រះគម្ពីរប៊ីប។
ដោយសារ “គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែង”(២ធីម៉ូថេ ៣:១៦) នោះព្រះវិញ្ញាណព្រះអង្គអាចជួយយើង ឲ្យមានការយល់ដឹងកាន់តែល្អជាងមុន អំពីរបៀបដែលផ្នែកតូចៗនីមួយៗអាចតម្រៀបចូលគ្នាបានល្អ ក្លាយជារូបភាពធំទាំងមូល ដោយបើកភ្នែកយើងឲ្យឃើញរបៀបដែលលោកសេឡា ជាប់ខ្សែស្រឡាយលោកអ័ប្រាហំា(លោកុប្បត្តិ ១១:១២-២៦) ដែលជាបុព្វបុរសរបស់ស្តេចដាវីឌ ហើយដែលសំខាន់ជាងនេះទៀតនោះ គាត់ជាបុព្វបុរសរបស់ព្រះយេស៊ូវ(ម៉ាថាយ ១២:៦,១៦)។…
ពេលដែលត្រូវកែលម្អ
មានពេលមួយ ខ្ញុំបានសម្រេចចិត្តធ្វើការកែលម្អផ្នែកខាងក្នុងផ្ទះ ឲ្យថ្មីឡើង។ ប៉ុន្តែ ពេលដែលខ្ញុំចាប់ផ្តើមរៀបចំបន្ទប់មួយ ដើម្បីលាបថ្នាំជញ្ជាំង រដ្ឋបានប្រកាសថា នឹងផ្អាកការលក់ដូរទំនិញសម្រាប់កែលម្អផ្ទះ ដោយសារការរាតត្បាតនៃវីរុសកូវីត១៩។ គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំក៏បានប្រញាប់ទៅហាងលក់ទំនិញ ហើយក៏បានទិញសម្ភារៈដែលចាំបាច់។ បើគ្មានសម្ភារៈត្រឹមត្រូវទេ នោះខ្ញុំមិនអាចកែលម្អផ្ទះរបស់ខ្ញុំបានឡើយ។
សាវ័កប៉ុលក៏បានគិតអំពីការកែលម្អមួយបែប ពេលដែលគាត់សរសេរបទគម្ពីរអេភេសូរ ជំពូក៤។ ប៉ុន្តែ ការផ្លាស់ប្តូរដែលគាត់កំពុងតែនិយាយនោះ មិនមែនជាការផ្លាស់ប្តូរសើៗនោះទេ។ ការទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ធ្វើឲ្យយើងកើតជាថ្មី តែនៅមានព្រះរាជកិច្ចមួយចំនួន ដែលព្រះវិញ្ញាណចាំបាច់ត្រូវធ្វើ ក្នុងជីវិតយើង។ ព្រះអង្គត្រូវប្រើពេលវេលា និងធ្វើការទ្រង់ ដើម្បីឲ្យយើងសម្រេចនូវ “ភាពសុចរិត និងភាពបរិសុទ្ធពិតប្រាកដ”(អេភេសូរ ៤:២៤)។
ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធធ្វើការផ្លាស់ប្តូរដ៏ចាំបាច់ ក្នុងជីវិតយើង ដែលអាចជួយឲ្យគេមើលឃើញព្រះយេស៊ូវ ក្នុងពាក្យសម្តី និងការប្រព្រឹត្តរបស់យើង។ ព្រះអង្គជួយយើងឲ្យជំនួសការកុហក ដោយការនិយាយ “សេចក្តីពិត”(ខ.២៥)។ ព្រះអង្គដឹកនាំយើង ឲ្យជៀសវាងអំពើបាប ដែលកើតឡើងពីកំហឹង(ខ.២៦)។ ហើយព្រះអង្គដឹកនាំយើង ឲ្យប្រើពាក្យ “ល្អៗសម្រាប់នឹងស្អាងចិត្ត”(ខ.២៩)។ ការប្រព្រឹត្តដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំនេះ ជាផ្នែកមួយនៃការផ្លាស់ប្រែនៅខាងក្នុង ដែលបង្ហាញចេញមក ក្នុងភាពសប្បុរស ការអាណិត និងការអត់ឱនទោស(ខ.៣២)។ ព្រះវិញ្ញាណធ្វើការ ក្នុងយើង ដើម្បីជួយយើងឲ្យយកតម្រាប់តាមព្រះយេស៊ូវ និងឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌(ខ.២៤ ៥:១)។—Dave Branon